Menu
Woocommerce Menu

រៀនទទួលស្គាល់ការពិត

0 Comment

ជីវិតរបស់មនុស្សម្នាក់ៗកើតមកតែងតែមានចំណុចវិជ្ជមាននិងចំណុចអវិជ្ជមានផ្សេងៗគ្នា។​ ការដែលរស់នៅក្នុងជីវិតនៃការប្រៀបធៀបវានិងធ្វើឱ្យអ្នកក្លាយជាមនុស្សលោភលន់និងមិនទទួលស្គាល់ការពិត។​​ មនុស្ស​ជា​ច្រើន​តែង​ត្អូញ​ត្អែរ​អំពីជីវិត យើងអាចនិ​យាយ​បាន​ថា វា​ជា​ច្បាប់​ធម្ម​ជាតិដែល​កំណត់ឱ្យ​មនុស្ស​ទូ​ទៅមិន​អាច​ប្រ​ឆាំង​បាន។​ ប៉ុ​ន្តែទោះ​បី​ជា​ហេតុ​ផល​យ៉ាងនេះ​ក៏ដោយ ក៏​អ្នក​នៅ​តែ​ជា​ម្ចាស់​លើ​ជី​វិត​រ​បស់អ្នក​ព្រោះអ្នកជាអ្នក។​​ ​ ជាក់ស្តែងជា​រឿយ​ៗអ្វី​ដែល​អ្នក​មើល​ឃើញ​ថា​មិន​ស្រស់​ស្អាត​ដោយក្រសែរភ្នែករបស់​អ្នកវាអាច​នឹង​មើលឃើញថាស្រស់ស្អាតដោយ​មនុស្ស​ដ៏​ទៃ​ទៀត​ ហើយ​អ្វី​ដែល​អ្នក​មើល​ឃើញ​ថា​ជា​ភាព​ស្រស់​ស្អាត​នៅ​ក្នុង​ជី​វិត​រ​បស់​អ្នក​ដ៏ទៃ វាក៏អាច​មើល​ឃើញ​ថា​មិន​ស្រស់​ស្អាត​ពី​ម្ចាស់​ជី​វិត​របស់​គេ​ផ្ទាល់បានដែរ។​ ដើម្បី​ធ្វើ​អោយ​អ្នក​ពេញ​ចិត្ត​ទ​ទួល​យក​អ្វី​ដែល​ជីវិតអ្នកនិងផ្តល់​អោយ​អ្នក អ្នក​គួរ​តែ​ក្រលេក​មើល​អោយ​បាន​គ្រប់ជ្រុង​ជ្រោយនៃ​ពិភព​លោក​ទាំង​មូល ហើយ​គួរ​មើល​អោយ​បាន​ឆ្ងាយ​ នោះអ្នក​នឹង​ឃើញ​ថា អ្វី​ដែល​ជីវិត​របស់អ្នកផ្តល់​អោយ​អ្នកមាន​កំ​រិត​ប្រ​សើរ​ជាង​មនុស្ស​ដ៏ទៃ​ទៀត​ជា​ច្រើនក៏អាចថាបានដែរ។ ញញឹមនិងអរគុណនូវអ្វីដែលជីវិតអ្នកផ្តល់អោយអ្នក។ ទោះ​បី​ជា​ថ្ងៃ​ខ្លះ អ្នក​មាន​អា​រម្មណ៍ថា​ជី​វិតរបស់​អ្នក​ធ្លាក់​ដល់​កំ​រិត​ទាប ក៏​គង់​មាន​ថ្ងៃ​ខ្លះ អ្នកនិង​មាន​អា​រម្មណ៍​ថាជី​វិត​របស់​អ្នក​ឡើង​មួយ​កំរិត​ដែរ ។ នៅ​ពេល​ដែល​អ្នក​ជួប​នឹង​ថ្ងៃមិន​ល្អ អ្នក​មិន​គួរ​អស់​សង្ឍឹម​នឹងជី​វិតទេព្រោះ​ថា វា​គ្រាន់​តែ​ជា​ថ្ងៃ​មិន​ល្អ​ប៉ុណ្ណោះ។ មិន​មែន​ថ្ងៃ​មិន​ល្អ​នោះ​កើត​មាន​ពេញ​មួយ​ជី​វិត​របស់​អ្នក​នោះទេ។ ម៉្យាង​ទៀត​ពេល​ណា​ដែល​អ្នក​ជួប​នឹង​ថ្ងៃ​ល្អ អ្នក​គួរ​សប្បាយ​រីក​រាយ​នឹង​ឱ​កាស​នេះ ហើយ​ត្រូវ​ចង​ចាំ​ថា ជី​វិត ជួន​កាល ធ្លាក់​ ហើយ​ជួន​កាល​ឡើង គឺ​ជា​រឿង​ធម្មតា។​ ដូច​នេះអ្នក​គួរ​ទទួល​យក​ការ​ពិត​ដែល​អ្នក​ជួប​ប្រទះនៅ​ក្នុង​ជីវិត​អ្នក ។

កំហឹង

0 Comment

ពេលដែលយើងនិយាយអំពីកំហឹងយើងតែនឹកឃើញទៅដល់បញ្ហា។ បញ្ហារបស់មនុស្សម្ន្នាក់ៗតែងតែមានរាប់មិនអស់​ ប៉ុន្តែសំណួរសួរថាតើអ្នកនិងដោះស្រាយបញ្ហានោះដោយរបៀបណា? មានយុវជនម្នាក់ មានចរិតឆេវឆាវខ្លាំង។ ឪពុករបស់គាត់បានឲ្យដែកគោលមួយថង់ទៅគាត់ ហើយប្រាប់ថា រៀងរាល់ពេលគាត់ខឹងខ្លាំង ឲ្យយកដែកគោលមួយថង់នោះទៅដំនៅលើរបងឈើខាងក្រោយផ្ទះ។ នៅថ្ងៃដំបូង យុវជនរូបនេះបានដំដែកគោលនៅលើរបងអស់ ៥០ដើម ទើបរសាយកំហឹង។ បន្ទាប់មក គាត់យល់ថា ការទប់កំហឹងដូចជាងាយស្រួលជាង ការដំដែកគោល ៥០ដើម។ គាត់ធ្វើរបៀបនេះរហូតដល់ថ្ងៃមួយ គាត់ឃុំគ្រងចិត្តបាន លែងឆេវឆាវ។ គាត់បានប្រាប់ឪពុកគាត់អំពីការណ៍នេះ។ ឪពុកគាត់បានប្រាប់គាត់ឲ្យទៅដកដែលគោល ១ដើមសម្រាប់១ថ្ងៃណាដែលគាត់អាចទប់កំហឹងបាន។ -ច្រើនថ្ងៃកន្លងមក យុវជនអាចដកដែកគោលចេញអស់ពីរបង ហើយទៅជម្រាបឪពុក។ -ឪពុករបស់យុវជនបានដឹកដៃកូនប្រុស ទៅមើលរបង រួចនិយាយថា៖ “កូនធ្វើបានល្អណាស់! ប៉ុន្តែចូរកូនមើលប្រហោងនៅលើរបងទាំងអស់នេះ, របងនេះលែងដូចមុនទៀតហើយ, នៅពេលណាកូននិយាយស្តីទាំងកំហឹង កូនទុកស្នាមដូចជារបងនេះអីចឹង។ កូនអាចយកកាំបិតចាក់មនុស្ស ហើយដកចេញវិញបាន, ប៉ុន្តែទោះកូននិយាយសុំទោសប៉ុន្មានដង ក៏ស្នាមរបួសមិនបាត់ទៅណា។ របួសពាក្យសម្តី ជះឥទ្ធិពលអាក្រក់ដូចគ្នានឹងរបួសរាងកាយដែរ”។

តម្លៃ

0 Comment

តម្លៃរបស់មនុស្សម្នាក់ៗគឺស្ថិតនៅផ្នែកខាងក្នុងខ្លួនរបស់មនុស្ស។ គ្រប់យ៉ាងវាបានសម្តែងឱ្យឃើញចេញតាមរះការនិយាយស្តី ចរិក ឬកពារជាដើម៕ អាចនិយាយបានថាវាជារឿងមួយដែលលំបាកនៅពេលដែលយើងជួបជាមួយនិងប្រភេទមនុស្សដែលប្រឹងលាក់បាំងចរិកខាងក្នុងដើម្បីសម្របខ្លួននិងមជ្ឈដ្ធានខាងក្រៅ។ មនុស្សមួយចំនួនពេលក្រខ្សត់ហាក់បីដូចជាស្គាល់គ្នាតែពេលបានក្លាយជាអ្នកមានបន្តិចហាក់លែងស្គាល់គ្នា ប៉ុន្តែយើងក៏មិនអាចបន្ទោសគេទាំងស្រុងបានដែលអាចថាយើងជាមនុស្សម្នាក់ដែលសាកសមឱ្យគេធ្វើបែបនិងដាក់ក៏ថាបានដែរ។ មានសត្វកណ្តុរ១ក្បាលបានលេបត្បូង១ដុំដ៏មានតំលៃហើយក៏រត់គេចខ្លួនបាត់ទៅ។ ម្ចាស់ដុំត្បូងបានរកវិធីសាស្រ្តគ្រប់បែបយ៉ាងដើម្បីចាប់កណ្តុរដែលលេបត្បូងនោះ។ មិនយូរប៉ុន្មានគាត់ក៏បានជួលអ្នកប្រម៉ាញ់ម្នាក់អោយមកចាប់កណ្តុរនោះដើម្បីយកត្បូងនោះមកវិញ។ ពេលអ្នកប្រម៉ាញ់មកដល់ គាត់បានប្រទះឃើញហ្វូងកណ្តុរជាច្រើនក្បាលដែលកំពុងតែរស់នៅឡូកឡំគ្នា ។ ក្នុងហ្វូងគាត់សង្កេតឃៀញមានកណ្តុរ១ក្បាលដែលនៅដាច់ពីគេធ្វើឬករៀងខែងរ៉ែងខុសពីកណ្តុរដទៃ។ អ្នកប្រម៉ាញ់មិនបង្អង់យូរ ក៏បាញ់សំលាប់កណ្តុរដែលមានចរឹកប្លែកពីគេនោះ ហើយយកមកប្រគល់អោយម្ចាស់ត្បូង! ម្ចាស់ត្បូងមានចម្ងល់និងទង្វើររបស់អ្នកប្រម៉ាញ់ហើយសួរអ្នកប្រម៉ាញ់នោះថាៈ ហេតុអីបានជាអ្នកហ៊ានសន្និដ្ឋានថាកណ្តុរ១ក្បាលនេះជាកណ្តុរដែលលួចត្បូងរបស់ខ្ញុំនោះ? បុរសដែលជាអ្នកប្រម៉ាញ់បានឆ្លើយតបទៅម្ចាស់ត្បូងថាៈ អោយតែមានអីល្អលើសគេតែបន្តិចគឺចាប់ផ្តើមមើលទៅគេជុំវិញខ្លួនមិនស្មើរនិងខ្លួនហើយ.។.ហើយមានតែកណ្តុរដែលឆ្កួតលីលារទេដែលធ្វើទង្វើបែបនេះ ដូចនេះមិនមានអីចម្លែកទេ៕ ដូចពាក្យចាស់មួយបានពោលថាអ្នកមានរក្សារខ្សត់ ដូចសំពត់ព័ទ្ធពីក្រៅ។ ចូរអានដោយការគិត

តើពេលណាទើបអ្នកចាប់ផ្តើម?

0 Comment

ពេលវេលាចេះតែដើរទៅមុខចំណែកជីវិតរបស់យើងក៏ដើរថយក្រោយទៅតាមនិងដែរ។ ពីមួយថ្ងៃទៅមួយថ្ងៃយើងបានចំណាយពេលវេលាជាច្រើនរាប់មិនអស់ទៅធ្វើរឿងដែលមានប្រយោជន៏ហើយខ្លះទៀតក៏អត់ប្រយោជន៍។ មនុស្សម្នាក់ៗតែងតែមានក្តីសង្ឃឹមតាមជាប់និងខ្លួន ចំណែកអ្នកខ្លះទៀតក៏អត់ ហើយអ្នកខ្លះទៀតបានរកឃើញអ្វីដែលខ្លួនឯងចង់ធ្វើហើយគ្រាន់តែមិនទាន់បានចាប់ថ្តើម។ ជីវិតរបស់មនុស្សម្នាក់ៗមិនទៀងឡើយ អ្នកមិនដឹងថាថ្ងៃស្អែកអ្នកនិងទៅជាយ៉ាងណា។ អ្នកមិនអាចដឹងមុនបានថាថ្ងៃស្អែកជាថ្ងៃចុងក្រោយនៃជីវិតរបស់អ្នកក៏ថាបានដែរ។ រៀនរស់អោយមានន័យ ស្លាប់ទៅឱ្យគេស្គាល់។ កុំគិតពីរឿងអវិជ្ជមានច្រើនពេក ប្រមូលនូវរឿងល្អៗដាក់ក្នុងចិត្តហើយចាប់ថ្តើមធ្វើវាទៅ។ កុំខ្វល់ថាអ្នកមានមុខមាត់រូបរាងបែបណា អ្វីដែលសំខាន់នេះគឺជាអ្នក។ មនុស្សដែលស្អាតពីខាងក្រៅក៏មិនប្រាកដថាល្អជាងយើងដែលមានមហិច្ឆតាពីខាងក្នុងដែរ។ ពាក្យថា​ ចាំសិន ចាំបន្តិចទៀត ចាំស្អែក…គួរតែលែងមានទៀតហើយក្នុងខួរក្បាលរបស់អ្នក។ ត្រូវចាំថាគ្មាននរណាម្នាក់ដែលល្អឥតខ្ចោះនោះឡើយ គ្រប់យ៉ាងសុទ្ធតែកើតចេញពីចំណុចចាប់ថ្តើម។ អ្នកគឺជាអ្នក

តើអ្នកជានរណា???

0 Comment

គ្រប់យ៉ាងនៃរឿងរ៉ាវក្នុងជីវិតវាតែងតែកើតឡើងដោយឥតបានព្រៀងទុក្ខ។ ពេលខ្លះល្អហើយពេលខ្លះក៏ប្រែជាល្អក់់់កខ្វក់រហូតដល់ពេលខ្លះវាអាចនិងធ្វើឱ្យអ្នកមានអារម្មណ៍ថាចង់បោះបង់ខ្លួនឯងក៏មានដែរ។ មហិច្ឆតា​​ ការតាំងចិត្ត រលាយបាត់បន្តិចម្តងៗ នៅពេលដែលអ្នកបណ្តោយទៅតាមអារម្មណ៍ដែលកំពុងមានបញ្ហា។ មនុស្សមួយចំនួនសុខចិត្តបញ្ចប់ជីវិតរបស់ខ្លួនឯងក៏ព្រោះតែចង់បញ្ចប់បញ្ហាប៉ុន្តែពួកគេមិនបានងាកក្រោយមើលនូវរឿងរ៉ាវល្អៗជាច្រើនដែលពួកគេបានធ្វើនិងធ្លាប់ឆ្លងកាត់នោះឡើយ។ យើងដឹងថាវាលំបាកហើយយើងក៏មិនចង់ជួបវាប៉ុន្តែអ្នកត្រូវដឹងថាទាំងអស់នេះគឺជាផ្នែកនៃជីវិតរបស់អ្នក។​ ពាក្យមួយឃ្លាបាននិយាយថា ” life is a long process of getting tired ” ប៉ុន្តែវាមិនមានន័យថាគ្រប់យ៉ាងនៃជីវិតរបស់អ្នកគ្មានថ្ងៃដែលរះនោះឡើយ។ អ្នកគួរតែរៀនទទួលយកនូវអ្វីដែលបានកើតឡើង ដរាបណាអ្នកមិនបោះបង់នូវក្តីសង្ឃឹមថ្ងៃមួយអ្នកនិងក្លាយទៅជាមនុស្សដ៏រឹងមាំ។ អ្នកត្រូវបានបង្កើតឡើងដោយមានហេតុផលច្បាស់លាស់ ត្រូវរៀនស្គាល់អំពីតម្លៃរបស់ខ្លួនឯងកុំដោយសារសម្តីរបស់ដទៃធ្វើឱ្យអ្នកផ្លាស់ប្តូរទៅជាមនុស្សដែលទន់ជ្រាយលែងហ៊ានធ្វើអ្វីទាំងអស់។ ស្តាប់ហើយពិចារណាបើសិនជាសម្តីដែលល្អរក្សាទុកទៅ ពេលខ្លះកុំរៀនវិនិច្ឆ័យលឿនពេក ពាក្យសម្តីមើលងាយខ្លះក៏ជាមធ្យោបាយរុញអ្នកទៅខាងមុខដែរ។ តើអ្នកជានរណា???

ទស្សនះមួយចំនួននៃជនជាតិអ៊ីស្រាអែល

0 Comment

ទស្សនះនៃការគិតតែងតែមានភាពខុសគ្នាទៅតាមតំបន់រឺប្រទេស។ ភាពវិជ្ជមាននៃការគិតអាចជាកត្តាជះឥទ្ធិពលយ៉ាងសំខាន់ទៅលើក្មេងជំនាន់ក្រោយទៅតាមជំំនាន់។​​​ សម្រាប់ប្រជាជនអ៊ីស្រាអែលពួកគេគិតថាការបញ្ជូនកូនទៅសាលាមិនមែនព្រោះតែដើម្បីអោយកូនមានចំណេះដឹងមានជីវភាពធូរធានៅថ្ងៃខាងមុខតែមួយមុខនោះទេព្រោះតែត្រូវការកូនជាគ្រឹះដ៏ចាំបាច់សម្រាប់ប្រទេស ខាងក្រោមនេះជាសម្រង់ទស្សនះមួយចំនួនដែលជនជាតិអ៊ីស្រាអែលតែងយកទៅអប់រំកូនចៅជំនាន់ក្រោយ៖ ១. ក្នុងនាមកូនជាជនជាតិអ៊ីស្រាអែល កូនត្រូវតែប្រឹងអោយលើសពីជនជាតិដទៃច្រើនដង បើសិនជាគេដេកកូនត្រូវតែលួចដើរ បើសិនជាគេកំពុងដើរកូនត្រូវតែរត់ មិនបាច់សួរហេតុផលទេព្រោះកូនជាជនជាតិអ៊ីស្រាអែល ២. ជាតិយើងមិនអាចជាជាតិថ្លៃថ្នូរបានទេ បើសិនជាពលរដ្ឋយើងមិនមានទឹកដី ឯករាជ្យរបស់ខ្លួនឯង ៣. កើតមកជាជនជាតិអ៊ីស្រាអែល ពេលវេលាមិនមែនជាវាលវដ្តសង្សានៃការកើត ចាស់ ឈឺ ស្លាប់ នោះទេ ត្រូវដើរទៅមុខជានិច្ច ត្រូវធ្វើអោយអ្វីៗប្រសើរទ្វេរឡើង ៤. អំពើអយុត្តិធម៌របស់សង្គមមិនមែនជាលទ្ធផលនៃកម្មចាស់នោះទេ កូនត្រូវប្រឹងប្រែងរើបំរះ រកភាពភ្លឺស្វាងអោយសង្គមដែលកូនរស់នៅ ៥. មនុស្សត្រូវតែពេញតួជាមនុស្សល្អ គឺទាល់តែកូនប្រឹងប្រែង ស្រលាញ់អំពើល្អ ធ្វើអំពើល្អ ស្អប់អំពើអាក្រក់ និងកំចាត់អំពើអាក្រក់ ៦. ការស្លាប់វាប្រសើរជាងទ្រាំរស់នៅក្នុងភាពលំបាក និងសង្គមតិរិច្ឆាន ពេលខ្លះទស្សនះវានៅតែជាទស្សនះបើសិនជាយើងមិននាំគ្នាយកទៅអនុវត្ត។

ហេតុនៃជីវិត

0 Comment

សួរខ្លួនឯងទាំង៤សំណួរនេះបើអ្នកពិតជាចង់ធ្វើការផ្លាស់ប្តូរខ្លួនឯង។​​ តើវាជារឿងពិបាកខ្លាំងណាស់មែនទេនៅពេលដែលយើងគ្រាន់តែចង់ក្លាយទៅជាមនុស្សម្នាក់ដែលយើងចង់ក្លាយទៅជា។​ ពេលខ្លះយើងត្រូវមានការតាំងចិត្តដ៏ធំមួយក្នុងការធ្វើរឿងតូចក្តីឬធំក្តី។ យើងទទួលបានជម្រើសជាច្រើនក្នុងការធ្វើវាប៉ុន្តែយើងគ្រាន់តែមិនទាន់ចាប់ផ្តើមធ្វើវា។​ តើអ្​នកធ្លាប់បានសាកល្បងឫបង្កើតគម្រោងសម្រាប់ឆ្នាំថ្មីដ៏ល្អមួយដែរទេ។​ បើអ្នកពិតជាចង់មានការផ្លាស់ការឱ្យប្រសើរជាងមុនក្នុងការគ្រប់គ្រងខ្លួនឯង អ្នកកំពុងមកកាន់ទីកន្លែងដែលត្រឹមត្រូវហើយ។ ប៉ុន្តែត្រូវចាំថាគ្រប់យ៉ាងត្រូវទាមទារការអត់ធ្មត់និងភាពស្មោះត្រង់និងខ្លួនឯងដើម្បីសម្រេចកិច្ចការអ្វីមួយ។ សួរខ្លួនឯងជារៀងរាល់ថ្ងៃដើម្បីជំរុញខ្លួនឯងឱ្យមានការវិវឌ្ឍន៍ទៅមុខ ខាងក្រោមនេះជាសំណួរទាំង៤ដែលអ្នកអាចសួរទៅកាន់ខ្លួនឯងដើម្បីជាផ្លូវមួយឆ្ពោះទៅកាន់ការផ្លាស់ប្តូរមួយ ១ តើអ្វីទៅជាអត្ថន័យជីវិតរបស់អ្នក? និយមន័យវាកំណត់អាស្រ័យទៅតាមការគិតរបស់មនុស្សម្នាក់ៗ មានតែខ្លួនឯងប៉ុណ្ណោះដែលដឹងពីនិយមន័យរបស់ខ្លួនឯង ២​ តើអ្នកបានធ្វើអ្វីខ្លះដើម្បីឱ្យជីវិតរបស់អ្នកមានន័យ? មានរឿងជាច្រើនដែលធ្វើឱ្យអ្នកសប្បាយចិត្ត ហើយក៏មានរឿងជាច្រើនលើសលប់ដែរដែលធ្វើឱ្យអ្នកមិនសប្បាយចិត្តដូចគ្នា ប៉ុន្តែត្រូវចាំថាធ្វើរឿងដែលអ្នកចូលចិត្តវានិងធ្វើឱ្យអ្នកសប្បាយចិត្តទោះបីជាពេលខ្លះវាមានសម្ពាធប៉ុន្តែអ្នកនៅតែពេញចិត្តក្នុងការធ្វើវា ៣ តើអ្វីជាគោលដៅក្នុងជីវិតរបស់អ្នក? ចូរកុំរស់នៅឱ្យមានភាពស្តាយក្រោយនៅពេលដែលអ្នកចាកចេញពីពិភពលោកនេះទៅ ៤ តើអ្នកបានធ្វើអ្វីខ្លះដើម្បីសម្រេចគោលដៅជីវិត​របស់អ្នក? កុំធ្វើជាមនុស្សកំសាកក្នុងការចាប់ផ្តើម បើស្រលាញ់វាហើយគ្រាន់តែធ្វើវាទៅរួចហើយកុំរស់នៅធ្វើជាទាសកររបស់អ្នកដៃ បើសិនជាឆ្លើយសំណួរទាំងអស់នេះហើយអ្នកត្រូវដឹងថាតើពេលនេះម៉ោងនេះអ្នកកំពុងតែធ្វើអ្វី ពេលខ្លះអារម្មណ៍មួយឆាវវាពិតជាបានរុញច្រានអ្នកទៅដល់ទីកន្លែងមួយដែលអ្នកមិនដែលធ្លាប់ទៅដល់។ ការចាប់ថ្តើមវាពិតជាលំបាកប៉ុន្តែវានិងលែងលំបាកនៅពេលដែលអ្នកបានធ្វើវា។ បំលែងទំលាប់អត់ប្រយោជន៍របស់អ្នកទៅធ្វើរឿងដែលផ្តល់ផលវិជ្ជមានដល់អ្នក

មិត្ត

0 Comment

តើមិត្តភាពពិតប្រាកដជាអ្វី? ពាក្យមិត្តមានន័យថាអ្នក​ដែល​រាប់អាន​គ្នា​ជិតដិត, មនុស្ស​ដែល​ស្រឡាញ់​រាប់​រក​គ្នា​យ៉ាង​ជិតស្និទ្ធ។ មិត្ត​មាន​ពីរ​យ៉ាង​គឺ កល្យាណ​មិត្ត បាបមិត្ត។ តើមនុស្សដែលអ្នកសេពគប់រាល់ថ្ងៃជាមនុស្សប្រភេទណាដែរ? រសៀលមួយមានពពែមួយក្បាលកំពុងរត់លេងលើជម្រាលភ្នំ ស្រាប់តែមានឆ្កែចចកមួយក្បាលលោតចេញពីដើមឈើបម្រុងស៊ីពពែ?។ ពពែ? ខំរត់ផង យកស្នែងតតាំងផង ស្រែកខ្លាំងផងដើម្បីឱ្យមិត្តភក្ដិមកជួយ… គោ? ក្រឡេកទៅឃើញចចកក៏រត់បាត់ទៅ សេះ? ឱនមើលឃើញចចកក៏ដាក់មេផាយបាត់ទៅ សត្វលាបានឈប់បន្តិច ដឹងថាមានចចកក៏លួចចុះពីភ្នំស្ងាត់ៗបាត់ទៅ ជ្រូក? ដើរកាត់ គ្រាន់តែឃើញចចកបោលចុះពីភ្នំបាត់ទៅ ទន្សាយ? គ្រាន់តែស្តាប់ឮថាចចករត់លឿនដូចជាព្រួញបាត់ស្រមោលឈឹងទៅ ឆ្កែ? នៅឯជើងភ្នំ គ្រាន់តែឮសំឡេងពពែស្រែកសុំជំនួយភ្លាម ក៏ប្រញាប់រត់ឡើងភ្នំទៅជួយមិត្តដោយមិនគិតពីគ្រោះថ្នាក់អ្វីទាំងអស់ លោតទៅខាំបំពង់កចចក ចចកឈឺក៏ស្រែកយ៉ាងខ្លាំង ឆ្លៀតពេលឆ្កែកំពុងដង្ហក់ ក៏រត់គេចខ្លួនទាំងភ័យខ្លាចបាត់ទៅ។ ពពែ? ត្រឡប់ដល់ផ្ទះវិញ មិត្តភក្ដិទាំងអស់បានមកសួរសុខទុក្ខ គោ? និយាយថា៖ ម៉េចមិនប្រាប់ខ្ញុំ ស្នែងរបស់ខ្ញុំអាចចាក់ពោះវាឱ្យធ្លាយចេញពោះវៀនមកក្រៅបានណា! សេះថា?៖ ម៉េចមិនប្រាប់ខ្ញុំ ជើងខ្ញុំអាចធាក់វាឱ្យធ្លាយខួរបានណា! សត្វលាថា៖ ម៉េចមិនប្រាប់ខ្ញុំ សំឡេងខ្ញុំអាចធ្វើឱ្យវាភ័យបែកប្រមាត់បានណា! ជ្រូកថា?៖ ម៉េចមិនប្រាប់ខ្ញុំ ខ្ញុំនឹងឈ្មុសវាឱ្យរមៀលធ្លាក់ពីលើភ្នំបានណា! ទន្សាយថា?៖ ម៉េចមិនប្រាប់ខ្ញុំ ខ្ញុំរត់បានលឿនអាចទៅផ្តល់ដំណឹងឱ្យបងប្អូនយើងដឹងបានណា! ពួកគេនាំគ្នាស្រែកឆោឡោម្តងម្នាក់ គឺមានតែសត្វឆ្កែ?ទេដែរនៅស្ងៀមមិនចេញស្តី។ មិត្តភាពពិតប្រាកដមិនត្រូវការសម្តីពីរោះពិសា​​ រូបរាង […]

វិធីស្រលាញ់នារីដែលទើបតែខូចចិត្តថ្មីៗ

0 Comment

វាអាចជារឿងមួយដែលលំបាកនៅពេលដែលយើងឈានចូលជីវិតរបស់នរណាម្នាក់នៅពេលដែលគេកំពុងមានបញ្ហា។ ប៉ុន្តែអ្វីគ្រប់យ៉ាងលែងជាបញ្ហាទៀតហើយនៅពេលដែលយើងមានដំណោះស្រាយ។ ខាងក្រោមនេះជាគន្លឹះខ្លះៗដែលកនយើងអាចយកទៅអនុវត្តន៍បានតែកុំភ្លេចFeedbackមកកាន់និស្ស័យវិញផងពេលទទួលបានលទ្ធិផល ១:អត់ធ្មត់: ពេលដែលនាងទើបតែបែកបាក់ស្នេហា នាងដូចជាស្ថិតនៅក្នុងភាពវង្វេងផ្លូវ ដែលត្រូវការយើងជាអ្នកនាំទៅរកច្រកចេញ។ នាងមើលទៅរឹងមាំ តែខាងក្នុងដូចជាត្រូវគេយកកាំបិតពុះជ្រៀកជាចំណែកសឹងតែឈរទប់ខ្លួនពុំបាន។ ហេតុអ្វីនាងទន់ខ្សោយម៉្លេះ? មនុស្សដែលនាងស្រលាញ់ដល់ខួរឆ្អឹង ជឿទុកចិត្តសព្វគ្រប់បែបយ៉ាងនោះ បំផ្លាញនាង ហើយចាកចេញទៅ។ បើនាងសុំនៅម្នាក់ឯងមួយគ្រា អ្នកគួរអនុញ្ញាតហើយសប្បាយចិត្តចុះ ព្រោះនាងនឹងយកពេលនោះចាប់ផ្តើមជាថ្មីដើម្បីយកអ្នកទៅក្នុងជីវិតគេ។ ២:លើកទឹកចិត្ត: ធ្វើអោយនាងមានអារម្មណ៍ថាអ្នកនៅជិតនាងគ្រប់ពេល និងប្រាប់នាងថាវាមិនមែនជាកំហុសនាងទេ គ្រាន់តែអាម្នាក់នោះវាមិនទាន់យល់ពីអត្ថន័យនៃពាក្យក្តីស្រលាញ់អោយពិតប្រាកដ។ អោយក្តីស្រលាញ់ទៅនាងច្រើនដែលអាច អោយបានគឺអោយច្រើនជាងអ្នកដែលបោះបង់នាងចោលនោះ ធ្វើដូច្នេះនាងនឹងមានអាម្មណ៍ថា លើលោកនេះក្តីស្រលាញ់មានច្រើនណាស់ចំពោះមនុស្សដែលស្រលាញ់នាងពិតប្រាកដ។ ៣:ការតស៊ូ: ទោះបីជានាងសុំនៅម្នាក់ឯងមួយរយៈមែន តែមិនប្រាកដថានាងអាចភ្លេចមនុស្សអតីតបានទាំងស្រុងទេ។ ពេលខ្លះគេអាចនឹងប្រាប់អ្នកថាគេនឹកអ្នកចាស់ គេអាចនឹងយំនៅមុខអ្មក គេអាចធ្វើអ្វីៗដែលមិនគួរធ្វើនៅមុខអ្នកឬក៏ក្រោយខ្នងអ្នក ដែលធ្វើអោយអ្នកអន់ចិត្ត និងមានអារម្មណ៍ថាអ្វីដែលខ្លួនខំគ្មានតម្លៃដែលអាចជំរុញអ្នកអោយចុះចាញ់លើស្មេហានេះ។ ការចងចាំ និងអនុស្សាវរីយ៍ពិតជាពិបាកបំភ្លេចណាស់ ដូច្នេះត្រូវតែតស៊ូ ប្រឹងប្រែងរហូតដល់ដំណាក់កាលចុងក្រោយ។ ភាពតស៊ូប្រឹងប្រែងរបស់អ្នកនឹងធ្វើអោយនាងដឹងខ្លួនថាអ្នកពិតជាស្រលាញ់នាងពិតប្រាកដ។ ៤:ការតាំងចិត្ត: បើបំណាច់ដាក់ចិត្តស្រលាញ់ហើយ ចូរដាក់ចិត្តដាក់កាយនៅជាមួយនាងគ្រប់ពេល មិនថាក្នុងស្ថានភាពតឹងតែង ឬរញ៉ែរញ៉ៃយ៉ាងណាក៏ដោយ ចូរកុំបារម្ភ ពេលតានតឹងនោះវាមិនស្ថិតនៅជារៀងរហូតទេ។ តែបើចង់ចុះចាញ់ហើយ សូមសួរខ្លួនឯងថា ហេត្វអ្វីអ្នកមកដល់ចំណុចនេះ។ ចូរចាំថាក្នុងសមរភូមិគ្មានមេទ័ពណាដែលចុះចាញ់នោះទេ មានតែមេទ័ពដាច់ក្បាល់។ ស៊ូស៊ូកនយើង ចូលទៅថែនាងជំនួសគេមិនមែនជារឿងងាយឡើយ។

តំលៃជីវិត

0 Comment

“តើតំលៃនៃជីវិតជាអ្វី?” ជាសំនួរដែលគ្នានចំលើយ ហើយចាក់ដោតបេះដូងក្នេងប្រុសម្នាក់ឲ្យទៅសួរលោកតារបស់ខ្លួន។ បន្ទាប់ពីបានលឺសំនួរ លោកតាក៏ដកនូវដុំថ្មមួយដុំ ទៅឲ្យចៅប្រុសដោយនិយាយថា៖​ “ ដើម្បីដឹងថាតំលៃនៃជីវិតជាអ្វី ចូលចៅប្រុសទៅរកតំលៃនៃដុំថ្មមួយនេះសិនចុះ តែដាច់ខាតមិនត្រូវលក់វាឡើយ។ ក្មេងប្រុសក៏យកដុំថ្មដើរចេញទៅទាំងភាពងឿងឆ្ងល់ ហើយនៅតាមផ្លូវក៏ទៅសាកសួរបុរសលក់ក្រូចម្នាក់ ថាតើដុំថ្មនេះមានតំលៃប៉ុន្មាន? បន្ទាប់ពីពិនិត្យមើលថ្មនេះហើយ ក៏ឃើញថាថ្មនេះហាក់បីដូចជាភ្លឺចែងចាំងគួរសម ហើយក៏សំរេចចិត្តដោះដូរ ក្រូច១២ផ្លែរបស់ខ្លួនជាមួយនិងថ្មរបស់ក្មេងប្រុសនោះ​ តែដោយសារតែបណ្តាំរបស់លោកតា ក្នេងប្រុសនោះក៏សំរេចចិត្តមិនលក់ថ្មនោះឡើយ។ គាត់បន្តដំណើរតទៅទៀតក៏បានទៅជួបនិងអ្នកលក់បន្លែ ហើយក៏សាកសួរនូវសំនួរដ៏ដែរ បន្ទាប់ពីបានមើលយ៉ាងល្អិតល្អន់ហើយ អ្នកលក់បន្លែក៏យកដំឡូងមួយថង់ដោះដូរជាតំលៃដែលគាត់ផ្ដល់ឲ្យទៅក្នេងប្រុសម្នាក់នោះ ដោយនឹងឃើញសំដីរបស់តាខ្លួន ក្នេងប្រុសនោះក៏បានបដិសេធន៏ ហើយក៏បន្តដំណើរទៅទៀត​។ លុះក្រោយមកខ្លួនក៏បានទៅជួបនិងអ្នកលក់ត្បូងពេជ្រម្នាក់ ការដែលបានឃើញដុំថ្មនោះភ្លាម អ្នកលក់ត្បូងនោះក៏បានឲ្យតំលៃថ្មនោះ ១លានដុលា្លរ ប៉ុន្តែក្មេងប្រុសប្រកែកមិនលក់ ដោយឃើញបែបនេះគាត់ក៏បន្ថែមខ្សែករមាស ២២៤ការ៉ាតេ ទៀតឲ្យទៅក្មេងប្រុសនោះ តែដោយបានសន្យានិងលោកតារបស់ខ្លួន គាត់ក៏បានក្រវីក្បាលហើយដើរចេញ។ ក្មេងប្រុសបានបន្តដំណើរទៅមុខទៀត ក៏បានជួបនិងអ្នកលក់ថ្មមានតំលៃម្នាក់ ហើយក៏បានបង្ហាញថ្មរបស់ខ្លួនទៅបុរសនោះ គ្រាន់តែក្រលែកភ្លាមបរុសនោះក៏បាននិយាយថា៖ វាមិនមែនជាដុំថ្មទេ តែជាត្បូងទទឹមដែលមានតំលៃបំផុត ហើយបើទោះបីជាខ្ញុំត្រូវលក់ទាំងខ្លួនរបស់ខ្ញុំក៏ប្រហែលជាមិនអាចទិញត្បូងទទឹមដ៏មានតំលៃនេះបានផង។ ក្មេងប្រុសនោះឈរស្ដាប់ទាំងភ្ញាក់ផ្អើល និងស្រពិចស្រពិលក្នុងចិត្តថាហេតុអ្វីបានជាតំលៃដែលមនុស្សមា្នក់ៗផ្ដល់ឲ្យត្បូងទទឹមនេះខុសៗគ្នាបែបនេះ? បន្ទាប់ពីដំណើរដ៏វែងឆ្ងាយនេះមក ក្មេងប្រុសនោះក៏ត្រលប់មកសួរតារបស់ខ្លួននូវសំនួរដ៏ដែរ៖ តើតំលៃនៃជីវិតជាអ្វី? លោកតា! លោកតាក៏បានឆ្លើយថា៖ “គុណតំលៃនៃជីវិតវាស្រដៀងគ្នាទៅនិងចំលើយដែលចៅទទួលបានពី អ្នកលក់ក្រូច អ្នកលក់បន្លែ អ្នកលក់ត្បូងពេជ្រ និងអ្នកលក់ថ្មមានតំលៃដែរ។ […]